កិច្ចប្រជុំពិនិត្យ និងពិភាក្សានីត្យានុកូលភាពគម្រោងថវិកា ឆ្នាំ២០២៧ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
នារសៀលថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និង លោក អ៊ុំ សុភ័ក្រ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណ:អភិបាលខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សានីត្យានុកូលភាពគម្រោងថវិកា ឆ្នាំ២០២៧ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អមដោយអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ព័ត៌មានទាក់ទង